Thursday, January 14, 2010

មហន្តរាយធំបំផុតមួយនៅប្រទេស ហៃទី

  • . . . . . . . . . . . . . . . . . . . .

រូបភាព​បរទេស

.

ការ ​រញ្ជួយ​ដី​ខ្លាំង​មួយ​មានកំ​លាំង​៧​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១២ មក​រា នៅ​ប្រទេស ហៃ​ទី នៅ​កន្លែង​មួយ​ចម្ងាយ​ត្រឹមតែ​១៥​គីឡូ ម៉ែត្រ​ប៉ុណ្ណោះ ខាងលិច​រដ្ឋធានី​ព័រ​អូ​ប្រាំង ។ នេះ​ជា​គ្រោះ​មហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​មួយ​ក្នុង ប្រទេស​ដ៏​ក្រីក្រ​បំផុត​នោះ នៅ​ទ្វីបអាមេរិក ដែល​ចំនួន​អ្នក​ស្លាប់​អាច​មាន​ដល់​ជា​ច្រើន រយ​នាក់ ។ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​ដែល កើត​មាន​នា​វេលា​ម៉ោង​១៦​និង​៥៣​នាទី ម៉ោង​ក្នុងស្រុក រាល់​គមនាគមន៍​ត្រូវ​កាត់​ផ្ដាច់ ស្ទើរ​ទាំងស្រុង ជាមួយ​ប្រទេស​ដែន​កោះ​នៅ តំបន់​កា​រ៉ា​អ៊ី​ប​នោះ​ដែល​មាន​ប្រជាជន​៩​លាន នាក់ ក្នុង​នោះ​២​លាន​នាក់​រស់នៅ​ក្នុង​ទីក្រុង ព័រ​អូ​ប្រាំង ។

នៅ​ពុំ​ទាន់​មាន​សេចក្ដី​រាយ ការណ៍​ពី​ចំនួន​អ្នក​ស្លាប់​នៅឡើយ ។ យោង តាម​អ្នកកាសែត​ដែល​មាន​វត្ដ​មាននៅ​ទីនោះ និយាយ​ថា អ្នក​ស្លាប់​អាច​មាន​ជា​ច្រើន​រយ នាក់ ពេល​គេ​អាច​ធ្វើ​តុល្យការ ។ ការ​រញ្ជួយ ខ្លាំង​មាន​រយៈពេល​ដល់​ទៅ​ជាង​មួយ​នាទី រហូត​ដល់​ធ្វើ​ឱ្យ​រថយន្ដ​ទាំងឡាយ​ដែល​កំពុង រត់​លោត​លើ​ដង​វិ​ថី ។ មនុស្ស​ជា​ច្រើន​នាក់ បាន​រត់​មក​កាន់​ដង​វិ​ថី​ទាំងឡាយ​ក្រោយ​ការ រញ្ជួយ​ដី ។ ភាគ​កណ្ដាល​ទីក្រុង​ព័រ​អូ​ប្រាំង ត្រូវ​បំផ្លាញ​ដែល​នោះ​ជា​គ្រោះ​មហន្ដរាយ​ដ៏ ពិតប្រាកដ​មួយ ។ មនុស្ស​ជា​ច្រើន​នាក់​នៅ ជាប់​ក្រោម​គំនរ​បាក់បែក ។ អគារ​ទី​ស្នាក់ ការ​ធំ​របស់​បេសកកម្ម អ​.​ស​.​ប ប្រចាំ​ប្រទេស ហៃ​ទី​ត្រូវ​បាក់​អស់​មួយ​ផ្នែក​ធំ ហើយ​មាន មនុស្ស​ច្រើន​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក ។ មាន​អ្នក​ស្លាប់ និង​អ្នក​របួស​ជា​ច្រើន​នាក់ ។ និយោជិត អ​.​ស​.​ប ជា​ច្រើន​នាក់​ក៏​បាត់​ខ្លួន ដែរ ។

អ្នកកាសែត​ម្នាក់​នៃ​ទូរទស្សន៍​ហៃ​ទី ដែល​ផ្ដល់​ព័ត៌មាន​ចាប់​បាន​តាម​អ៊ី​ធើ​រ​ណេ​ត នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​រាយការណ៍​ពី​អគារ សាធារណៈ​ជា​ច្រើន​នៃ​រដ្ឋធានី​ត្រូវ​បាក់ ក្នុង នោះ​មាន​វិមាន​ប្រធានាធិបតី វិមាន​សភា ជាតិ ក្រសួង​ហិរញវត្ថុ ក្រសួង​សាធារណការ ក្រសួង​គមនាគមន៍ និង​វប្បធម៌ វិមាន​តុលា ការ សាលារៀន​ជាន់ខ្ពស់ ។ ឯកអគ្គរដ្ឋទូត ហៃ​ទី​ប្រចាំ​ប្រទេស​ម៉ិចស៊ិក​អះអាង​កាលពី ថ្ងៃ​ទី​១៣ មក​រា ថា ប្រធានាធិបតី​ហៃ​ទី លោក​រី​ណេ​ប្រេ​វ៉ាល់ គេច​ផុត​ពី​គ្រោះថ្នាក់ ។ នេះ​ជា​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាននៅ​ហៃ​ទី ចាប់ពី​តាំងពី​២០០​ឆ្នាំ​មក​ហើយ ដោយ​ញ័រ​រង្គើរ​ដល់​ហ្គ​ង់​តា​ណា​ម៉ូ ស្ថិត​នៅ ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ ពី​រដ្ឋធានី ហៃ​ទី ៕

២០០​នាក់​អាច​កប់​ក្រោម​សណ្ឋាគារ មួយ

រដ្ឋលេខាធិការ​ក្រសួង​កិច្ច​សហ​ប្រតិបត្ដិ ការ​បារាំង លោក​អា​ឡាំង ហ្សូ​យ៉ា​ន ដេ​ត ថ្លែង​ថា មនុស្ស​២០០​នាក់​អាច​បាត់​ខ្លួន​នៅ ក្រោម​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​ធំ​មួយ​នៅ ព័រ​អូ​ប្រាំង គឺ​សណ្ឋាគារ​ម៉ុង​តា​ណា ដែល សណ្ឋាគារ​នោះ​ស្ថិត​នៅ​ជិត​ទីស្នាក់ការ​ធំ អ​.​ស​.​ប ប្រចាំ​ហៃ​ទី ។ ជនជាតិ​បារាំង​៦០ នាក់​ភៀសខ្លួន​ចេញពី​ស្ថានទូត​បារាំង ដែល​រង ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី ។ និវេសន ដ្ឋា​ន​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ក៏​រង​ការ​ខូច ខាត ។ មាន​ជនជាតិ​បារាំង​១.៤០០​នាក់ រស់ នៅ​ហៃ​ទី ក្នុង​នោះ​១.២០០​នាក់ រស់នៅ​ក្រុង ព័រ​អូ​ប្រាំង ។ សាកសព​មនុស្ស​ជា​ច្រើន​នៅ​រាយ​ប៉ាយ តាម​ចិញ្ចើមថ្នល់ ហើយ​មាន​ពួក​មនុស្ស​ដើរ ប្រមូល​យក​របស់របរ​ផ្សេង​ៗ ពិសេស​ក្នុង ផ្សារ​ទំនើប​នា​ភាគ​ខាងជើង​រដ្ឋធានី​។ ចំណែក និស្សិត​ជា​ច្រើន​នាក់​នៃ​សាកលវិទ្យាល័យ​ឯក ជន​មួ​ួ​យ​នៅ​ក្រុង​ព័រ​អូ​ប្រាំង ត្រូវ​ជាប់​ក្រោម គំនរ​បាក់បែក ។ ពលករ​មនុស្សធម៌​ម្នាក់​មាន វត្ដមាន​ក្នុង​ទីក្រុង​នោះ​រៀបរាប់​ពី​សភាព ការណ៍​យ៉ាង​ច្របូកច្របល់​បំផុត និង​ថា អ្នក ស្លាប់​អាច​មាន​ដល់​ច្រើន​ពាន់​នាក់៕

No comments:

Post a Comment