ពិធីបុណ្យកីឡាពណ័លោកឪពុក បូស្កូ
នៅថ្ងៃទី ០៣ ខែគម្ភះ ជារៀងរាល់ឆ្នាំ សាលាបច្ចេកទេសដុនបូស្កូមានប្រារព្ធពិធីមានឈ្មោះថា បុណ្យកីឡាពណ័។ ក្នុងពិធីនោះសិស្ស ដុនបូស្កូបានចូលរួមសប្បាយទាំងអស់គា្ន។ គេប្រារព្ធពិធីនេះឡើងសំរាប់រំលឹកដល់ឪពុក បូស្កូដែលលោក
មានបំណងចង់អោយយុវជននឹងយុវតីទាំងអស់ចូលរួមសប្បាយនឹងបង្កើតមិត្តភាពរវាងគ្នានឹង
គ្នាតាមរយះការលេងកីឡា។ កីឡានេះគេធ្វើការប្រកួតចំនួនមួយខែពេញ គឺចាប់ពីថ្ងៃទី ០១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែគម្ភះ រហូតដល់ថ្ងៃទី ០៣ ខែគម្ភះ ទើបគេប្រកួតផ្តាច់ព្រាត់។
នៅថ្ងៃទី ៣០ ខែគម្ភះ ឆ្នាំ ២០១០ សាលាបច្ចេកទេស ដុនបូស្កូ បានបែងចែកសិស្សទាំងអស់ចំនួនបួនក្រុម គឺពណ័ក្រ
ហម ពណ័ខៀវ ពណ័លឿង និងពណ័ផ្កាឈូក សំរាប់ធ្វើការប្រកួតកីឡាមិត្តភាពនឹងគ្នា។ ហើយពណ័ទាំងអស់សុទ្ធតែមាន
បញ្ជាក់ពីអត្ថន័យនៃពណ័នីមួយៗ គឺ ពណ័ក្រហម បញ្ជាក់ពីភាពមុះម៉ុត តស៊ូ ព្យាយាម នឹងភាពអត់ធ្មត់របស់យុវជនដែល
បានរៀននៅសាលាបច្ចេកទេស ដុនបូស្កូ។ ពណ័ខៀវ បញ្ជាក់ពីភាពមានអំនាច ភាពជាអ្នកដឹកនាំ ដែលយើងប្រើនៅក្នុង
សង្គមដោយសុចរិទ្ច។ ពណ័លឿងតំណាងពីភាពរឹងមាំ ភាពខ្លាំងក្លា នឹងភាពក្លាហាន នៃសិស្សដុនបូស្កួ។ ពណ័ផ្កាឈូក
តំណាងអោយភាពស្មោះត្រង់ ការចេះជួយយកអាសាអ្នកដ៏ទៃ។ ដូច្នោះពណ័ទាំងអស់នេះមានសារះសំខាន់ណាស់សំរាប់
ការអភិវឌ្ឃន៏របស់សិស្សដុនបូស្កួ។ ពណ័នីមួយសុទ្ធមានតំណាងក្រុមរបស់ខ្លួនសំរាប់មើលការខុសត្រូវកូនក្រុម។
No comments:
Post a Comment