ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ ខែ គម្ភះ ប្រជាជនបានហៅថ្ងៃនេះថា " ថ្ងៃបុណ្យនៃក្តីស្រលា
ញ់ " ដែនៅភាសាអង់គ្លេសហៅថា " VELANTIN DAY"។ ប៉ុន្តែសំរាប់យុវជនស្រី ប្រុសមាន ចាត់ទុកថ្ងៃនេះថា ថ្ងៃបុណ្យសង្សា។ ថ្ងៃនេះផងដែរគេបង្កើកឡើងសំរាប់អោយ មនុស្ស បង្កើតមនោសញ្ចេតនាពីគ្នាទៅវិញ ទៅមក ព្រមទាំងសំរាប់បង្កើត ភាពស្និត ស្នាលសំរា ទំនាក់ទំនងនៅក្នុងសង្គម។
នេះជាភាពចៃដន្យមួយដែលថ្ងៃបុណ្យសង្សាត្រូវបានប្រារព្ធចំថ្ងៃទីពីរនៃថ្ងៃចូលឆ្នាំចិន។ ប្រជាជនមានភាពសប្បាយយ៉ាងខ្លាំងខ្លាំងក្នុងឪកាសពិធីទាំងពីរនេះ។ ទន្ទឹងនឹងការសប្បាយនេះដែរក៏មានភាពរកាំរកេះ ព្រមទាំងគ្រោះមហន្តរាយកើត មានក៏ថាបាន។ មូលហេតុទាំងនោះកើតទាំងដោយសារការផឹកសូរា។ ទង្វើតទាំងនេះ
យើងត្រូវជៀសវាងអោយបាន ព្រោះវាមិនមិនផ្តល់សុខភាពដល់យើងនោះទេ ផ្ទុយទៅវិញ
វាបានត្រឹមតែបំផ្លាញ់សុខរបស់ខ្លួនយើងតែប៉ុនោះ លើសពីនេះទៅទៀតវាអាចបង្ករអោយ
យើងមានគ្រោះថ្នាក់ព្រមទាំងបាត់បង់ទ្រព្យសម្បត្តតែប៉ុនោះ។
ចំពោះថ្ងៃបុណ្យសង្សាក៏មានប្រវត្តិមកទីនាយផងដែរ។ កាលពីព្រេងនាយប្រជាជន
ទាំងអស់រដ្ផមិនបានអនុញ្ញាណអោយមានការរៀបអាពា័ពិពា័ឡើយ ហើយបើសិន
មិនគោរពតាមការតាក់តែងនេះទេ រដ្ផនិងដាក់ទោសទៅតាមច្បាប់។ នៅពេលនោះផង
ដែរក៏មានបូជាចារ្យម្នាក់ឈ្មោះ វ៉ាឡែនធីន ( VALENTIN ) ដែលមានការមិនពេញចិត្តចំពោះការតាក់តែងច្បាប់នេះ។ លោកបានរៀបអាពាហ៏ពិពាហ៏ដោយលាក់លាមដល់
មនុស្សជាច្រើនគូរ។ មិនយូរប៉ុន្មានរដ្ផក៏បានដឹងពីការលាក់លាមនេះ គាត់ត្រូវបានគេ
ចាប់ខ្លួនដាក់នៅក្នុងគុក។ ដោយមានវ័យចំណាស់ ព្រមទាំងទទួលទារុណកម្មផង លោក
វ៉ាឡែនធីន ត្រូវបានស្លាប់នៅក្នុងគុកនោះទៅ។ ដោយមានការដឹងគុណដោយលោក
បានផ្សុំផ្គមមនុស្សជាច្រើនគូរ ពួកគេក៏យកថ្ងៃស្លាប់របស់គាត់បង្កើតជាថ្ងៃនៃក្តីស្រលាញ់
រឺថ្ងៃបុណ្យសង្សា គឺថ្ងៃទី ១៤ ខែគម្ភះ រហូតមកដល់សព្វថ្ងៃ។
Sunday, February 14, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment