Sunday, February 14, 2010

ថ្ងៃដែលគួរអោយស្រលាញ់

   ​ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ ខែ គម្ភះ ប្រជាជនបានហៅថ្ងៃនេះថា​ " ថ្ងៃបុណ្យនៃក្តីស្រលា
ញ់ " ដែនៅភាសាអង់គ្លេសហៅថា " VELANTIN DAY"។ ប៉ុន្តែសំរាប់យុវជនស្រី ប្រុស​មាន ចាត់ទុកថ្ងៃនេះថា ថ្ងៃបុណ្យសង្សា។  ថ្ងៃនេះផងដែរគេបង្កើកឡើងសំរាប់អោយ មនុស្ស បង្កើតមនោសញ្ចេតនាពីគ្នាទៅវិញ ទៅមក ព្រមទាំងសំរាប់បង្កើត ភាពស្និត ស្នាលសំរា ទំនាក់ទំនងនៅក្នុងសង្គម។
    នេះជាភាពចៃដន្យមួយដែលថ្ងៃបុណ្យសង្សាត្រូវបានប្រារព្ធចំថ្ងៃទីពីរនៃថ្ងៃចូលឆ្នាំចិន។ ​ប្រជាជនមានភាពសប្បាយយ៉ាងខ្លាំងខ្លាំងក្នុងឪកាសពិធីទាំងពីរនេះ។ ទន្ទឹងនឹងការសប្បាយនេះដែរក៏មានភាពរកាំរកេះ ព្រមទាំងគ្រោះមហន្តរាយកើត មានក៏ថា​បាន។​  មូលហេតុទាំងនោះកើតទាំងដោយសារការផឹកសូរា។ ទង្វើតទាំងនេះ
យើងត្រូវជៀសវាងអោយបាន ព្រោះវាមិនមិនផ្តល់សុខភាពដល់យើងនោះទេ ផ្ទុយទៅវិញ
វាបានត្រឹមតែបំផ្លាញ់សុខរបស់ខ្លួនយើងតែប៉ុនោះ លើសពីនេះទៅទៀតវាអាចបង្ករអោយ
យើងមានគ្រោះថ្នាក់ព្រមទាំងបាត់បង់ទ្រព្យសម្បត្តតែប៉ុនោះ។
    ចំពោះថ្ងៃបុណ្យសង្សាក៏មានប្រវត្តិមកទីនាយផងដែរ។    កាលពីព្រេងនាយប្រជាជន
ទាំងអស់រដ្ផមិនបានអនុញ្ញាណអោយមានការរៀបអាពា័ពិពា័ឡើយ ហើយបើសិន
មិនគោរពតាមការតាក់តែងនេះទេ រដ្ផនិងដាក់ទោសទៅតាមច្បាប់។  នៅពេលនោះផង
ដែរក៏មានបូជាចារ្យម្នាក់ឈ្មោះ  វ៉ាឡែនធីន ( VALENTIN ) ដែលមានការ​មិនពេញ​ចិត្ត​ចំពោះការតាក់តែងច្បាប់នេះ។  លោកបានរៀបអាពាហ៏ពិពាហ៏ដោយលាក់លាមដល់
មនុស្សជាច្រើនគូរ។   មិនយូរប៉ុន្មានរដ្ផក៏បានដឹងពីការលាក់លាមនេះ  គាត់ត្រូវបានគេ
ចាប់ខ្លួនដាក់នៅក្នុងគុក។ ដោយមានវ័យចំណាស់ ព្រមទាំងទទួលទារុណកម្មផង លោក
វ៉ាឡែនធីន ត្រូវបានស្លាប់នៅក្នុងគុកនោះទៅ។  ដោយមានការដឹងគុណដោយលោក
បានផ្សុំផ្គមមនុស្សជាច្រើនគូរ  ពួកគេក៏យកថ្ងៃស្លាប់របស់គាត់បង្កើតជាថ្ងៃនៃក្តីស្រលាញ់
រឺថ្ងៃបុណ្យសង្សា គឺថ្ងៃទី ១៤ ខែគម្ភះ រហូតមកដល់សព្វថ្ងៃ។

Friday, February 12, 2010

កៅឆាយ ​បន្ថោក​ទាំង​ព្រឹក

 ខេត្ដកំពង់ចាម ៖ ស្បែកជើង​១​គូ​តំលៃ ៣.០០០​រៀល បាន​បង្ក​ឱ្យ​មានការ​ឈ្លោះ ប្រកែក​គ្នា ហើយ​បុរស​អ្នកលក់​បាន​វាយ​ស្ដ្រី ជា​អ្នកទិញ​ឈ្មោះ​សុខ ស្រី​ល័​ក្ខ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ១​ដៃត្រង់​ចិញ្ចើម​ឆ្វេង​បណ្ដាល​ឱ្យ​បែក​ហូរឈាម​។ បុរស​ជា​អ្នកលក់​នោះ​ត្រូវ​ប៉ូលិស ក្រុង​សួង​ឃាត់ខ្លួន​ភ្លាម​ៗ ។លោក​វរសេនីយ៍ត្រី លាង អេ​ង អធិការ ប៉ូលិស​ក្រុង​សួង​ប្រាប់​ថាហេតុ​ការណ៍កំរ​ជួបនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ ព្រឹក ថ្ងៃ​ទី ១០ កុម្ភៈ ២០១០ នៅ​ក្នុង​បរិវេណ​ផ្សារ សួង​។អាជីវករ​ម្នាក់​នោះ​ឈ្មោះ​តាន់ គី​ម ឡែ​ន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ។ចំណែក​ស្ដ្រី​រង​គ្រោះ ដែល​មានមុខរ​បរជា​ជាង​អ៊ុតសក់​បាន​ទៅ ផ្សារ​សួង ដើម្បី​ទិញ​ម្ហូបហើយ​ស្រប​ពេល នោះ​បាន​តថ្លៃ​ទិញ​ស្បែកជើង​១​គូ​ដែល​គេ​លក់​ក្នុង​តំលៃ​៣.០០០​រៀល មក​ត្រឹម​២.០០០ រៀល។ការ​តថ្លៃ​នោះ​ដោយ​អ្នកលក់​មិន ព្រម​នាង​ក៏​ដើរ​ចេញ លុះ​បាន​ចំងាយ​ជាង​១០ ម៉ែត្រ ស្រាប់តែ​អ្នកលក់​ដែល​ខឹង​បាន​តាមទៅ​វាយ​បណ្ដាល​ឱ្យ​បែក​ចិញ្ចើម​ឆ្វេង ។
ប្រភព​ដដែល​បន្ដ​ថាស្ដ្រី​រង​គ្រោះ​បាន​ទៅ ប្ដឹង​ប៉ូលិស​ក្រុង​សួង ហើយ​រូប​លោក​បាន បញ្ជា​ឱ្យ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ រដ្ឋបាល​សួងទៅ​នាំ​ខ្លួន​បុរស ជាប់ចោទ​ទៅ​អធិការដ្ឋាន​ក្រុង​ដើម្បី​សាកសួរ ។ បុរស​នោះ​ប្រាប់​ប៉ូលិស​ថា រូបគេ​លក់ ស្បែកជើង​ឡាយឡុង​១​គូ​តំលៃ​៣.០០០ រៀល តែ​ស្ដ្រី​អ្នកទិញ​ដែល​មាន​ពកូន​នៅ​ដៃ ផង​នោះ​និយាយ​ថា កន្លែង​ផ្សេង​លក់​១​គូ​តែ ២.០០០​រៀល​ប៉ុណ្ណោះ ។ រូបគេ​បាន​បញ្ជាក់ ថា ស្បែកជើង​ទិញ​មក​១​គូ​ថ្លៃ​២.៥០០​រៀល ទៅ​ហើយ​តែ​ស្ដ្រី​នោះ​នៅ​តែ​មិន​ទិញ​ហើយបាន​ដើរ​ចេញ​ទៅ។ ឃើញ​ដូច្នេះ​រូបគេ​ដើរ តាម​ពីក្រោយ​ហើយ និយាយ​ទៅ​កាន់​នាង​ថា “​បើសិនជា​មិន​ទិញ បាន​ក្នុង​តំលៃ​២.០០ រៀល​ទេ សុំ​ឱ្យ​នាង​រលាយ​” ។ ភ្លាម​នោះ​ស្ដ្រី អ្នកទិញ​វាយ​រូបគេ​១​ដៃ​ចំ​មុខ ទើប​រូបគេ​វាយ តប​១​ដៃ​វិញ ចំ​មុខ​ដែរ ។លោក​រី ប៉ូមន្ដ្រី​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត ស្រាល​ខេត្ដ​បញ្ជាក់​ថា បុរស​ជាប់ចោទ​ត្រូវ សាលាដំបូង​ខេត្ដ​ចេញ​ដីកាឃុំខ្លួន​ពី​បទ​បង្ក របួស​ស្នាម​នា​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១០ ។

Saturday, February 6, 2010

អំពើហិង្សានៅក្នុងគ្រួសារ បានធ្វើអោយប្រពន្ធដេកពេទ្យ ប្តីជាប់គុក

ស្រ្តីជាប្រពន្ធសន្លប់មិនទាន់ដឹងខ្លួនក្នុងមន្ទីរពេទ្យ បុរសជាប្តីត្រូវឃាត់ខ្លួន

ស្រ្តីជាប្រពន្ធសន្លប់មិនទាន់ដឹងខ្លួនក្នុងមន្ទីរពេទ្យ

ខេត្ដកណ្ដាល ៖ បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ថា ជា​អ្នក​បង្ក​របួស​ស្នាមធ្ងន់ធ្ងរ​ទៅ​លើ​ស្ដ្រី​ជា​ប្រពន្ធ​សន្លប់​អស់​ ជាច្រើន​ថ្ងៃ​ហើយ​ចូល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ​នោះ ត្រូវ​បានសមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ហើយ បន្ទាប់​ពី​ក្រុមគ្រួ​សារបាន​ដាក់​ពាក្យ​ប្ដឹង​ចូល​ទៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ស្អាង​ឱ្យ​ជួយ​អន្ដរាគមន៍រួច​មក ។  បុរស​ម្នាក់​នេះ​ឈ្មោះ នី ម៉ាក់ ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៥ ខែកុម្ភៈ តាម​បញ្ជា​របស់​លោក​អ៊ា​វ ចំរើន​ស្នងការ​នគរបាល​ខេត្ដកណ្ដាល ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​នី ម៉ាក់ បាន​សារភាព​ថា ខ្លួន​មិន​បាន​គំរាមកំហែងអតីត​ប្រពន្ធ​នោះ​ទេ គឺ​អង្វរករ​សុំ​ប្រពន្ធ​ជានា និង​សុំ​ឱ្យមក​រស់នៅ​ជាមួយ​ខ្លួន​វិញ ។ ពេលកំពុង​ជិះ​ម៉ូតូ​កូន​របស់​ខ្លួន​ងងុយដេក ខ្លួន​ក៏បាន​អង្វរ​ឱ្យ​ជួយ​អោប​កូន​ពីក្រោយ លុះ​ជិះម៉ូតូ​មក​ដល់​ម្ដុំ​រោងចក្រ​យ៉ុ​ង​វ៉ា ក្រុង​តា​ខ្មៅ ស្រាប់តែ​ប្រពន្ធ​របស់​ខ្លួន​បាន​លោត​ចុះ​ពីលើម៉ូតូ​តែ​ម្ដង ធ្វើ​ឱ្យ​ម៉ូតូ​រេ​ចង្កូត​វិះ​ៗ​ចូល​ឡាន ហើយ​កូន​នៅ​ជិះ​ពីក្រោយ​រក​ធ្លាក់​ទៀត ទើប ខ្លួន​ខឹង​មិន​ឈប់​មើល​តែ​ម្ដង​ទៅ ក៏​ជិះ​ម៉ូតូឌុបកូន​ទៅ​ផ្ទះ​ធ្វើ​ហី​មិន​ខ្ចី​រវល់ ។ បច្ចុប្បន្នជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ ស្នងការដ្ឋាន​ចាត់ការ​បន្ដ ។
គួរ​រំលឹក​ឡើង​វិញ​ថា ស្ដ្រី​រង​គ្រោះ​មុនដំបូង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្ដូក ព្រមទាំង​មាន​ស្នាម​របួស​ពេញ​ខ្លួន ហើយ​ត្រូវបាន​គេ​ដឹក​យក​មក​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ អស់​រយៈពេល​៥ ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៥ កុម្ភៈ តែ​នៅមិន​ទាន់​ដឹងខ្លួន​ទៀត ហើយ​គ្មាន​សាច់ញាតិណា​មក​មើលថែ​និង​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ដសញាណ​ឡើយ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ ទើប​មាន​សាច់ញាតិ​របស់​នាង​ចូល​មក មើលថែបន្ទាប់​ពី​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ូលិសស្រុក​ស្អាង​ឱ្យ​ជួយ​ធ្វើ​ អន្ដរាគមន៍ ។
ទាក់ទិន​ហេតុការណ៍​ដែល​នាំ​ឱ្យ​ស្ដ្រី​វ័យក្មេង​រូប​ នេះ​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ត្រូវ​បានសាច់ញាតិ​ចោទប្រកាន់​ថា ជា​ទ​ង្វើ​របស់​ប្ដីដែល​បាន​ប្រព្រឹត្ដ​មក​លើ​កាលពី​វេលា​ម៉ោង​៨​និង​៣០​ នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា នៅ​ចំណុច មុខ​រោងចក្រ​យ៉ុ​ង​វ៉ា ក្រុង​តា​ខ្មៅ ។ ស្ដ្រី​រងគ្រោះ​ឈ្មោះ​ឈុ​ន សុខ​ខឿន អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ។ ចំណែក​បុរស​ជា​ប្ដី​ដែល​គេសង្ស័យ​ធ្វើបាប​ប្រពន្ធ​នោះ​ឈ្មោះ​នី ម៉ាក់ អាយុ​២៤​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ព្រែកសំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។ អ្នក​ទាំង​ពីររៀប​ការ​នឹង​គ្នា​មានកូនប្រុស​ម្នាក់ អាយុ​៣ឆ្នាំ តែ​ចំណង​ស្នេហ៍​មក​ដល់​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០០៨ ក៏​កើត​មាន​ភាព​រកាំរកូស ហើយ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​ក៏​ដើរ​ផ្លូវ​ផ្សេង​គ្នា គឺ​ប្ដី​ធ្វើការ​នៅ​រោងចក្រ ចំណែក​ប្រពន្ធ​ស៊ី ឈ្មួ​លលក់​នំ​ឱ្យ​គេ​នៅ​ផ្សារ​សូ​រិ​យា​ក្នុង​រាជធានី​ភ្នំពេញ ។
បើ​តាម​ការ​រៀបរាប់​របស់​ម្ដាយ​ស្ដ្រី​រងគ្រោះ​បានឱ្យ ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ កូនស្រី​របស់​គាត់​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ គឺ​សន្លប់​រយៈពេល​៥​ថ្ងៃ​មក​ហើយ  ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក គឺ​នៅ​លើ​ផ្ទៃមុខ​មើលស្ទើរតែ​មិន​ស្គាល់ ស្នាមរ​លាត់ដៃ​-​ជើង​និង ដងខ្លួន​ជា​ច្រើន​ទៀត ។ តាម​ស្ដ្រី​ជា​ម្ដាយ​បានចោទប្រកាន់​ទៅ​លើ​កូនប្រសា​ប្រុស​ថា​ជា​ អ្នកប្រព្រឹត្ដ​មក​លើ​កូនស្រី​គាត់ ដោយ​លើក​ហេតុផល​ថា ចាប់តាំងពី​អ្នក​ទាំង​ពីរ​រៀប​ការ​នឹងគ្នា​បានកូន​មួយ​មកកូនប្រសា​ប្រុស​ តែងតែ​រករឿង​កូនស្រី​គាត់ និង​ធ្លាប់​ជះ​ទឹក​ក្ដៅ​ដាក់​លើមុខ​កូនស្រី​គាត់​ទៀត​ផង ទើ​ប​ឈាន​ដល់​ការបែកបាក់​គ្នា​។
ស្ដ្រី​ជា​ម្ដាយ​បន្ដ​ទៀត​ថា រយៈពេល​ថ្មី​ៗនេះ កូនប្រសា​ប្រុស​របស់​គាត់​បាន​ព្យាយាមលួងលោម​ហៅ​កូនស្រី​គាត់​មក​រស់នៅ​ មូលគ្នា​វិញ តែ​កូនស្រី​គាត់​មិន​ព្រម ព្រោះ​ឆ្អែតចិត្ដនឹង​ទ​ង្វើ​កន្លង​មក​ដែល​ប្ដី​នេះ​បាន​ប្រព្រឹត្ដ​មកលើ​ ខ្លួន ។ គាត់​បន្ដ​ថា លុះ​រសៀល​ថ្ងៃ​ទី​៣១  មក​រា កូនប្រសា​ប្រុស​បាន​ឌុ​ប​កូន​តូច​អាយុ៣​ឆ្នាំ តាម​ម៉ូតូ​ទៅ​ដល់​ផ្សារ​សូ​រិ​យា​កន្លែង​លក់ នំ ហើយ​បាន​ទៅ​អង្វរ​កូនស្រី​គាត់​ឱ្យ​ត្រឡប់ទៅ​រស់នៅ​ជាមួយ​គ្នា​វិញ តែ​កូនស្រី​នៅ​តែ មិន​ព្រម ។ លុះ​ល្ងាច​ថ្ងៃ​ដដែល កូនប្រសាប្រុស​នេះ​បាន​និយាយ​គំរាម​ថា បើ​មិន​ព្រមទៅ​ជាមួយ​គេ​ទេ គេ​នឹង​សំលាប់​កូន​ចោល​នៅចំពោះ​មុខ ។ រង​នឹង​ការ​គំរាម​ពេល​នោះ កូនស្រី​គាត់​ក៏​ព្រម​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ និងបាន​សុំ​ច្បាប់​ថៅកែ​ថា ទៅ​ផ្ទះ​តែ​រយៈពេលមួយ​ថ្ងៃ​ទេ ។ លុះ​បាត់​រយៈពេល​៣​ថ្ងៃ ទើបថៅកែ​ទូរស័ព្ទ​សួរ​គាត់​ជា​ម្ដាយ តែ​គាត់​ពុំបានឃើញ​កូន​គាត់​ទៅ​ផ្ទះ​ទេ​ក៏​ស៊ើបសួរ អ្នក​នេះអ្នក​នោះ​ទើប​ដឹង​ថា នាង​បាន​ជិះ​ម៉ូតូ មក​ជាមួយ​ប្ដី ។ នៅ​ពេល​កូនស្រី​គាត់​បាត់​ខ្លួនគាត់​ក៏​បាន​មក​សួរនាំ​កូនប្រសា​ប្រុស​នោះ តែត្រូវ​បាន​គេ​ឆ្លើយ​ថា បើ​ចង់រក​វា​(​កូនស្រី​) ទៅ​មើល​ខ្មោច​វា​នៅ​មុខ​រោងចក្រ​យ៉ុ​ង​វ៉ា ក្រុង​តា​ខ្មៅ​ទៅឃើញ​ហើយ ។ 
ស្ដ្រី​ជា​ម្ដាយ​នាងរង​គ្រោះ​បញ្ជាក់​ថា គ្រាន់តែ​ឮ​ដូច្នោះ​គាត់​ប្រញាប់​ទៅ​មើល​នៅមុខ​រោងចក្រ​យ៉ុ​ង​វ៉ាភ្លាម ហើយ​បាន​សួរនាំអ្នក​នៅ​ជិត​នោះ ទើប​គេ​ប្រាប់​ថា កាលពី​យប់ថ្ងៃ​ទី​៣១ មក​រា គេ​បានឃើញ​រថយន្ដ​ពេទ្យមក​ដឹក​ស្ដ្រី​ម្នាក់​ដេក​សន្លប់​នៅ​ទី​នេះ ។ គាត់ក៏​ទៅ​កាន់​មន្ទីរពេទ្យ​ជ័យ​ជំនះ​សួរ​គេ​ជាបន្ដ​ទៀត ក៏​ដឹង​និង​ឃើញ​កូនស្រី​របស់​គាត់កំពុង​ដេក​សន្លប់​ព្យួរសេរ៉ូម ដោយ​មាន​ស្នាមរបួស​ពេញ​មុខ​និង​ខ្លួន ។  គ្រូពេទ្យ​ប្រាប់​ថា នាង​សន្លប់​ច្រើន​ថ្ងៃ​មក​ហើយ ។ ក្រុម​គ្រួសារស្ដ្រី​រង​គ្រោះ​បាន​ចោទប្រកាន់​ឈ្មោះ​នី ម៉ាក់ ជា​អតីត​ប្ដី​ស្ដ្រី​រង​គ្រោះ​ថា​ជា​អ្នក​ប្រព្រឹត្ដអំពើ​នេះ ហើយ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទើបឈាន​ដល់​ការ​ចាប់ខ្លួន ៕                      
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                 សេន​ រ៉ា ដកស្រង់ចេញពី កោះសន្តិភាព។

Thursday, February 4, 2010

ពិធីបុណ្យកីឡាពណ័ នៅសាលាបច្ចេកទេស ដុនបូស្កូ

ពិធីបុណ្យកីឡាពណ័លោកឪពុក បូស្កូ

នៅថ្ងៃទី ០៣ ខែគម្ភះ ជារៀងរាល់ឆ្នាំ សាលាបច្ចេកទេសដុនបូស្កូមានប្រារព្ធពិធីមានឈ្មោះថា​ បុណ្យកីឡាពណ័។​ ក្នុង
ពិធីនោះសិស្ស ដុនបូស្កូបានចូលរួមសប្បាយទាំងអស់គា្ន។ គេប្រារព្ធពិធីនេះឡើងសំរាប់រំលឹកដល់ឪពុក បូស្កូដែលលោក
មានបំណងចង់អោយយុវជននឹងយុវតីទាំងអស់ចូលរួមសប្បាយនឹងបង្កើតមិត្តភាពរវាងគ្នានឹង
គ្នាតាមរយះការលេងកីឡា។ កីឡានេះគេធ្វើការប្រកួតចំនួនមួយខែពេញ គឺចាប់ពីថ្ងៃទី ០១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែគម្ភះ​ រហូតដល់ថ្ងៃទី ០៣ ខែគម្ភះ ទើបគេប្រកួតផ្តាច់ព្រាត់។
នៅថ្ងៃទី ៣០ ខែគម្ភះ ឆ្នាំ ២០១០ សាលាបច្ចេកទេស ដុនបូស្កូ បានបែងចែកសិស្សទាំងអស់ចំនួនបួនក្រុម គឺពណ័ក្រ
ហម ពណ័ខៀវ ពណ័លឿង និងពណ័ផ្កាឈូក សំរាប់ធ្វើការប្រកួតកីឡាមិត្តភាពនឹងគ្នា។ ហើយពណ័ទាំងអស់សុទ្ធតែមាន
បញ្ជាក់ពីអត្ថន័យនៃពណ័នីមួយៗ គឺ ពណ័ក្រហម បញ្ជាក់ពីភាពមុះម៉ុត​ តស៊ូ ព្យាយាម នឹងភាពអត់ធ្មត់របស់យុវជនដែល
បានរៀននៅសាលាបច្ចេកទេស ដុនបូស្កូ។ ពណ័ខៀវ បញ្ជាក់ពីភាពមានអំនាច ភាពជាអ្នកដឹកនាំ ដែលយើងប្រើនៅក្នុង
សង្គមដោយសុចរិទ្ច។ ពណ័លឿងតំណាងពីភាពរឹងមាំ ភាពខ្លាំងក្លា នឹងភាពក្លាហាន នៃសិស្សដុនបូស្កួ។​ ពណ័ផ្កាឈូក
តំណាងអោយភាពស្មោះត្រង់ ការចេះជួយយកអាសាអ្នកដ៏ទៃ។ ដូច្នោះពណ័ទាំងអស់នេះមានសារះសំខាន់ណាស់សំរាប់
ការអភិវឌ្ឃន៏របស់សិស្សដុនបូស្កួ។ ពណ័នីមួយសុទ្ធមានតំណាងក្រុមរបស់ខ្លួនសំរាប់មើលការខុសត្រូវកូនក្រុម។